ស្មៅជើងក្រាប អាចជួយព្យាបាលការខ្សោយតម្រងនោម រលាកផ្លូវនោម កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករក្នុងឈាម សម្រួលការបត់ជើងតូច ជួយអោយសំរាន្តលក់ស្រួល


ថ្វីបើបច្ចុប្បន្នគេមិនសូវចាប់អារម្មណ៏លើថ្នំាបុរាណខ្មែរដោយហេតុថា ថ្នំាសម័យមានប្រសិទ្ធ​ភាពជាង និងព្យាបាលបានជាឆាប់រហ័សជាង ប៉ុន្តែថាមិនត្រូវ អាចនឹងនៅតែមានប្រជាជនខ្មែរដែល ប្រើប្រាស់ថ្នំាបុរាណដែលបានពីរុក្ខជាតិនៅឡើយ ។ ទោះជាយ៉ាងណា យើងគ្រាន់តែចង់ចែករំលែក និងចង់អោយលោកអ្នកដឹងថា ប្រទេសយើងសំបូរថ្នំាបុរាណណាស់ ហើយថ្នំាទាំងនោះសុទ្ធសឹងតែជារុក្ខជាតិដែល ដុះតាមរបងផ្ទះរបស់យើង និងដុះដោយធម្មជាតិ។ ជឿថាមនុស្សភាគច្រើនសុទ្ធតែស្គាល់វាគ្រាន់តែមិនបានដឹងពីគុណប្រយោជន៏ និងការប្រើប្រាស់ប៉ុណ្ណោះ ហើយរុក្ខជាតិនេះមានឈ្មោះថា ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប។
ស្មៅព្រះខ្លប ឬស្មៅជើងក្រាប គុណប្រយោជន៏របស់វាមានដូចជា ៖
១- វាអាចជួយព្យាបាលការខ្សោយតម្រងនោម រលាកផ្លូវនោម កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករក្នុងឈាម សម្រួលការបត់ជើងតូច ជួយអោយសំរាន្តលក់ស្រួល ព្យាបាលការរលាកក្រពះ និងជួយអោយប្រព័ន្ធប្រសាទស្ងប់ល្អ។ វិធីប្រើ៖ យកស្មៅនេះមកហាន់រួចលីងត្រលប់ចុះឡើងដោយបើកភ្លើងខ្សោយៗរហូតដល់មានអារម្មណ៏ថាធុំក្លិនឈ្ងុយ រួចហើយយកទៅឆុងទឹកផឹកដូចទឹកតែ ឬជំនួសដោយតែ។
២-តាមទិន្នន័យបន្ថែម ស្មៅនេះគេអាចយកទៅផ្សំជាមួយដើមគ្រងចក្រវាលក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ រូបផ្កាដែលនៅជាប់ស្មៅព្រះខ្លបនឹងឯងជាដើមគ្រងចក្រវាល។វិធីប្រើ៖ យក ស្មៅព្រះខ្លប ទំាងឫសស្រស់ៗជាមួយ ដើមគ្រងចក្រវាល ស្រស់ដូចគ្នាក្នុងបរិមាណស្មើរគ្នាមកហាន់ ហើយហាលអោយស្ងួត បន្ទាប់មកយកទៅលីងដោយប្រើភ្លើងខ្សោយៗរហូតទាល់តែឡើងលឿងទុកឆុងជាមួយទឹកក្តៅផឹករាល់ថ្ងៃ។
៣-កែបញ្ហារាគមួល ។
វិធីប្រើ ៖ យកស្មៅព្រះខ្លបស្រស់មួយក្តាប់ដៃដំាទឹក១លីត្រមកផឹកជំនួសទឹក។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង ៕
ប្រភព៖knews