ជាក់ស្ដែង លោក រក្សា និស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទិញម៉ូតូមួយទឹកនៅហាងមួយក្បែរគិរីរម្យ ដោយកាលពេលទិញនោះមិនទាន់កាត់ឈ្មោះឡើយ គ្រាន់តែធ្វើសំបុត្រទិញលក់បញ្ជាក់ប៉ុណ្ណោះ។ លោកថា ពេលនេះលោកកំពុងព្រួយបារម្ភ ព្រោះមិនដឹងម្ចាស់ដើមម៉ូតូនេះនៅឯណា ហើយបើប៉ូលិសផាក មានតែបង្ហាញសំបុត្រទិញលក់ ក្រែងប៉ូលិសយោគយល់ខ្លះ។ ទាក់ទិននឹងរឿងនេះ ប្រសិនម្ចាស់ម៉ូតូអត់ទាន់កាត់ឈ្មោះហើយរកម្ចាស់ដើមមិនឃើញ គឺម្ចាស់ម៉ូតូត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីឲ្យចេញសាលក្រមបញ្ជាក់ថា ម៉ូតូមួយនេះគឺជាកម្មសិទ្ធិរបស់ខ្លួន។
តែថ្មីៗនេះដោយសារមើលឃើញពីបញ្ហាលំបាករបស់ប្រជាពលរដ្ឋបច្ចុប្បន្ន ការកាត់ឈ្មោះនេះគឺម្ចាស់ម៉ូតូឬឡានអាចសុំបញ្ជាក់ត្រឹមឃុំសង្កាត់ដែលខ្លួនរស់នៅថា ឡានឬម៉ូតូពិតជាបានទិញពីគេ ក៏បានដែរ ពុំចាំបាច់ត្រូវទៅបញ្ជាក់ពីអាជ្ញាធរដែនដីហើយត្រូវបញ្ជាក់ពីតុលាការទៀតឡើយ។ នេះបើតាមមន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះនៃក្រសួងសាធារណការនឹងដឹកជញ្ជូន ៕
ប្រភព៖ sabay