នាងមិនបានដឹងទេថា បុរសម្នាក់នេះមានប្រពន្ធរួចទៅហើយនោះទេ ដោយបុរសម្នាក់នោះបានផ្តល់លុយកាក់សព្វគ្រប់បែបយ៉ាងទៅលើរូបនាង ទាំងថ្លៃជួលផ្ទះស្នាក់នៅ ទាំងការចាយវាយប្រចាំថ្ងៃ និងបានអោយនាងចាយប្រចាំខែ ក្នុងមួយខែ ៣០,០០០ បាតផងដែរ ។ បុរសម្នាក់នោះ មិនដែលនិយាយប្រាប់នាងមានប្រពន្ធនិងមានកូនទេ ទោះបីជានាងដេញដោលសួរយ៉ាងណាក៏ដោយក៏មិនដែលប្រាប់ថាមានដែរ តែតាមពិតគេមានប្រពន្ធនិងមានកូន ៣ នាក់រួចទៅហើយ ។ ការទំនាក់ទំនងស្នេហារបស់នាងនិងបុរសម្នាក់នេះ មានរយៈពេលត្រឹមតែ ២ខែ តែប៉ុណ្ណោះ ហើយប្រពន្ធរបស់បុរសម្នាក់នេះក៏បានដឹងទើបមានរឿងរ៉ាវបែបនេះកើតឡើងតែម្ដងទៅ ។
ប្រភព៖http://khnews25.com/news/detail/11880



