ស្រីៗកើតឆ្នាំ ជូត និងឆ្លូវ គួរជ្រើសគូស្រករឆ្នាំណាល្អ?
ការជ្រើសរើសគូស្រករមិនមែនជារឿងងាយស្រួលឡើយ ពិសេសគឺចាស់ទុំ ពួកគាត់គិតគូរវែងឆ្ងាយពីជោគជតារាសីខ្លាំងណាស់។ បើអញ្ចឹងស្រីៗដែលកើតឆ្នាំជូត និងឆ្លូវ គួរជ្រើសដៃគូជីវិតឆ្នាំអីល្អ? មិនបាច់បារម្ភទៀតទេ ថ្ងៃនេះកញ្ញានឹងបង្ហាញពីថ្ងៃសិរី និងគូឆ្នាំទាំងពីរដែលល្អជូនមិត្តអ្នកអាន៖
ឆ្នាំជូត៖ថ្ងៃដែលជាសិរីមង្គលដើម្បីជ្រើសរើសសម្រាប់ប្រើក្នុងពិធី សំខាន់ៗរបស់ខ្លួនដូចជា រៀបអាពាហ៍ពិពាហ៍ លើករាសី បុណ្យទានធំៗ ឬពិធីមង្គលផ្សេងៗ ដែលទាក់ទងនឹងសេចក្ដីចម្រុងចម្រើនរុងរឿងក្នុងជីវិតត្រូវតែចាប់ ផ្ដើមឡើងជាដំបូងគឺ៖ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។
រីឯស្រីៗគួរជ្រើសរើស គូស្រករដែលមានកើត ឆ្នាំឆ្លូវ ឆ្នាំច និងឆ្នាំកុរ និងមិនត្រូវជ្រើសគូស្រករណាដែលមានឆ្នាំ ម្សាញ់និងឆ្នាំមមី។
ឆ្នាំឆ្លូវ៖ថ្ងៃដែលជាសិរីមង្គលត្រូវតែចាប់ផ្ដើមឡើងជាដំបូងគឺ៖ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ បើចង់ជ្រើសរើស គូស្រករគួរយកឆ្នាំជូត ថោះ និងរកា ហើយមិនត្រូវជ្រើសគូស្រករណាដែលមានឆ្នាំ ម្សាញ់ មមី និងមមែ។
ប្រភព៖ sabay

