ចូលដល់​រដូវក្តៅ​ហើយ សូមមេត្តា​ប្រុងប្រយ័ត្ន​ខ្លួន​ពី​ជំងឺ​មហា​រី​ស្បែក ! សូម​ធ្វើការ​ចែករំលែក​បន្ត





រោគ​មហារីក​ស្បែក​គឺ​ត្រូវបាន​គេ​បែង​ចែកជា ៣​ប្រភេទ ដែលមាន​រៀបរាប់​ដូចខាងក្រោម​នេះ​៖

​មហារីក​ស្រទាប់​កោសិកា បា​ហ្សា​ល់ (Basal Cell carcinoma) ជា​ដុំ​ពក​តូច​មួយ​មាន​ពណ៌​
ថ្លា ឬក៏​ក្រហម ដែលមាន​ការវិវត្តន៍​ទៅមុខ​យឺតៗ ហើយ​ដុំ​នេះ​អាច​បណ្តាល​ឲ្យ​ចេញឈាម ឬ​
ក្លាយទៅជា​ដំបៅ​មួយ​។ រោគ​មហារីក​នេះ នឹង​កម្រ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ណាស់​។​

– មហារីក​ស្រទាប់​កោសិកា​ស្គាំ​មើ​ស្ស (Squamous Cell Carcinoma) ជា​តំបន់​មួយ ដែលមាន
​សភាព​ដូចជា ប្រេះ​ស្រកា ហើយ​មាន​ពណ៌​ក្រហម​។ តំបន់​នេះ​វា​អាច​បណ្តាល​ឲ្យ មានការ​
ចេញឈាម​ឬ​បង្កើតជា​ដំបៅ​។ ករណីនេះ​វា​កម្រ​នឹង​បណ្តាល​ឲ្យ​ស្លាប់ ដូចគ្នា​ដែរ​។​

– មហារីក​ស្រទាប់​កោសិកា ដែលមាន​តួនាទី​ផលិត សារជាតិ​មេឡានីន (Malignant melanomas)

​ជា​អាចម៍រុយ ឬក៏​ជា​ប្រជ្រុយ​មួយ ដែលមាន​ការផ្លាស់ប្តូរ​រូបរាង រវាង​កម្រាស់​ពណ៌​។ ករណីនេះ
​វា​នឹង​អាច​បណ្តាល​ឲ្យ​មាន អត្រា​មរណៈ​ខ្ពស់ បើសិនជា​ពុំបាន​ទទួល​ការព្យាបាល ទាន់ពេល​។​

​តើ​អ្នកណា​ដែលជា​អ្នក​ប្រឈមមុខ​ខ្ពស់ នឹង​ការកើតមាន​រោគ​មហារីក​ស្បែក​?

​យោងទៅតាម​អ្នកស្រី វេជ្ជបណ្ឌិត Anthony Quinn ដែលជា​អ្នកឯកទេស​ផ្នែក​រោគ​ស្បែក បាន​
មានប្រសាសន៍ថា អត្រា​នៃ​ការប្រឈមមុខ​ខ្ពស់ នឹង​ការកើតមាន​រោគ​មហារីក​ស្បែក គឺ​ត្រូវបាន​
ជួប​ប្រទេះ នៅលើ​មនុស្ស​ដែលមាន​វ័យ​៣០​ឆ្នាំ និង​៤០​ឆ្នាំ​។ ចំពោះ​មនុស្ស​ដែលមាន​វ័យ​៣០​
ឆ្នាំ​វិញ គឺមាន​កម្រិត នៃ​ការប្រឈមមុខ​នឹង​ជំងឺមហារីក​ស្បែក​ប្រភេទ មិនមែន​មេ​ឡា​ណូ​ម៉ា​
(Non-melanoma)៥​ដង​ខ្ពស់​ជាធម្មតា​។ ម្យ៉ាងវិញទៀត ជាទូទៅ​រោគ​មហារីក​ភាគច្រើន តែងតែ
​កើតមានឡើង​នៅលើ​មនុស្ស ដែល​ធ្វើការ​នៅក្នុង​បន្ទប់​ម្លប់ ឬក៏​នៅក្នុង​ការិយាល័យ​ជាដើម នឹង
​អ្នក​ដែល​ទទួលរង​នូវ​កម្តៅថ្ងៃ​ខ្លាំង​។​

​វិធី​ដើម្បី​កុំ​ឲ្យ​កើតមាន​ជំងឺមហារីក​ស្បែក​

១ គួរ​ស្លៀកពាក់​ខោជើងវែង អាវដៃវែង និង​ពាក់មួក​ដែលមាន​ហាម​ធំ ដើម្បី​ចៀសវាង​កុំ​ឲ្យ​
ត្រូវ​កម្តៅថ្ងៃ ជាពិសេស​ទៅទៀត គឺ​គួរ​ចៀសវាង​កុំ​ឲ្យ​ត្រូវ​កម្តៅថ្ងៃ នៅពេល​វេលា​ចន្លោះ​ពី
​ម៉ោង ១១​ដល់​ម៉ោង ៣​រសៀល​។​

២-​យ៉ាងហោចណាស់ ក៏​គួរតែ​លាប​ក្រេ​ម​ការពារ​កម្តៅថ្ងៃ ដែលមាន​សារជាតិ​វីតាមីន E ដែរ​។
អ្នក​គួរតែ​លាប​វា​មុនពេល​ចេញ ទៅ​ត្រូវ​នឹង​កម្តៅថ្ងៃ​១៥​នាទី​។​

៣- បើសិន​ជាមាន​ប្រជ្រុយ ឬ​អាចម៍រុយ​នៅត្រង់​កន្លែង​ណាមួយ​នោះ អ្នក​គួរតែ​សង្កេត និង​
តាមដាន​មើល​ភាពប្រែប្រួល ខុសពី​ប្រក្រតី​របស់​វា​។ បើសិនជា​សង្កេត ទៅ​មានការ​ប្រែប្រួល​
មែន អ្នក​គួរតែ​ទៅពិនិត្យ និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ទើប​ជាការ​ប្រសើរ​៕




ប្រភព៖http://dnt-news.com/health/illness/1557