ឪកាសល្អសំរាប់ប្រជាកសិកខ្មែរយើង៖ ក្រុមហ៊ុនចិន បានផ្ដល់ពូជប្រភេទពោតសាឡី ដើម្បីជួយជំរុញឱ្យជីវភាពរបស់ប្រជាកសិករយើងមានជីវភាពប្រសើរឡើងមួយកម្រិតថែមទៀត


ប្រជាកសិករប្រមាណជា១០គ្រួសារកំពុងតែសាកល្បងដាំដំណាំពោតសាឡី ដែលក្រុមហ៊ុនចិន បានផ្ដល់ពូជប្រភេទពោតសាឡីនេះ ឱ្យដល់ប្រជាកសិករ នៅភូមិទួលខ្សាច់ ឃំុទន្លេបិត ស្រុក/ខេត្តត្បូងឃ្មុំ សម្រាប់បង្ករបង្កើនផល ដើម្បីជួយជំរុញឱ្យជីវភាពរបស់ប្រជាកសិករយើងមានជីវភាពប្រសើរឡើងមួយកម្រិតថែមទៀត ។
បើតាមប្រសាសន៍របស់លោក ថៀវ សំអាន ជាអនុភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលជាម្ចាស់ចម្ការពោតសាឡីផងដែរនោះបានឱ្យដឹងថា លោកពូបានទទួលពូជពោតនេះ មកពីក្រុមហ៊ុនចិន ដែលគេបានផ្ដល់ឱ្យតាមរយៈលោកមេឃុំទន្លេបិទដើម្បីចែកជូនប្រជាកសិករ សម្រាប់ការដាំសាកល្បងប្រមាណចំនួន១០គ្រួសារ ដេីម្បីយកមកដាំសាកល្បងមើល ព្រោះដាំណាំនេះ ប្រេីរយៈពេលត្រឹមតែ៣ខែ១០ថ្ងៃប៉ុណ្ណោះ កសិករយើងនឹងទទួលផលហេីយ ។ ចំណែកបច្ចេកទេសដាំគឺដូចដំណាំពោតយើងធម្មតាដែរ ដោយមិនប្រើប្រាស់ជីក៏បានដែរ ព្រោះដីយេីងមានជីវជាតិស្រាប់ហេីយ ចំពោះការស្រោចទឹកគឺស្រោចទឹកតែម្តងគត់ ស្រោចម៉ា ទឹកដក់ជោកដី នៅពេលដេីមវាផេីមដាក់គ្រាប់ ហើយការប្រមូលផលគឺ ច្រូតដូចដំណាំស្រូវអីចឹងដែរ ។
លោកពូបន្តទៀតថា បេីតាមការបញ្ជាក់ពីក្រុមហ៊ុនចិន ពោតសាឡីនេះ វាឱ្យផលក្នុង១ហិចតា បានផលពី៧ទៅ៨តោនឯណោះ ហេីយវាមានលក្ខណ:ពិសេស គឺវាធននឹងអាកាសធាតុ គ្មានជំងឺ បួស ឆ្គួត ដូចពោតយេីងទេ ។ នេះជាលើកដំបូងហើយដែលអ្នកភូមិគាត់នាំគ្នាដាំដំណាំពោតសាឡីនេះបើទិន្នផល និងតម្លៃល្អនោះ ប្រជាកសិករ និងនាំគ្នាដាំពោតសាឡីនេះវិញ ព្រោះថា ខាងក្រុមហ៊ុនចិនមក ទទួលទិញក្នុងតម្លៃមួយគីឡូក្រាម ៧២០រៀលនោះ ។ ចំពោះផលប្រយោជន៍ពោតសាឡីនេះដែរ គឺដេីមស្លឹកវាអាចធ្វេីជាចំណីគោក្របីស៊ីបាន ចំពោះផ្លែរបស់វាគេ យកទៅចំរាញ់ធ្វើជាស្រាបៀរផងដែរ ។
លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់ឱ្យដឹងដែរថា ក្រុមហ៊ុនចិនដែលមានទីតាំងនៅទីក្រុងភ្នំពេញ បានមកទាក់ទងខាងអាជ្ញាធរឃុំដែរ ហេីយឃុំក៏បានបញ្ជូនគ្រាប់ពូជពោត​សាឡី​នេះ ឱ្យទៅលោកអនុភូមិទួលខ្សាច់ ចែកជូនដល់កសិករដាំសាកល្បង បេីបានទិន្នផលល្អ មានទីផ្សារត្រឹមត្រូវមែននោះ គាត់នឹងហៅក្រុមហ៊ុននោះមកធ្វេីកិច្ចសន្យាត្រឹមត្រូវ ដេីម្បីឱ្យកសិករមានទំនុកចិត្តក្នុងការដាំដំណាំនេះ ឃុំសង្កេតឃេីញថា ក្រុមហ៊ុនចិននេះ ពេលដែលផ្តល់ពូជដល់ប្រជាកសិករដោយមិនយកលុយ ហេីយថែមទាំងបានផ្តល់បច្ចេកទេសដាំដល់កសិករយេីងទៀត ជាងនេះទៀត បានឱ្យកសិករចំនួន១០គ្រួសារនេះខ្ចីលុយ ក្នុង១គ្រួសារបាន​​១០០ដុល្លារ
ក្នុងការដាំសាកល្បងនេះផងដែរ ៕







 ប្រភព៖ http://tnmasia.com/