ឥរិយាបថ​ក្នុង​ការ​គេងអាច​ប្រាប់​ថា​អ្នក​ជា​មនុស្ស​បែប​ណា


គេហទំព័រ​ល្បី Brightside បាន​បង្ហាញ​ឥរិយាបថ​ឬ​ទម្លាប់​នៃ​ការ​គេង​៦​បែប ដែល​អាច​ប្រាប់​បាន​ថា​អ្នក​គឺ​ជា​មនុស្ស​បែប​ណា។ ក្រឡេក​មើល​រូបភាព​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា រួច​ជ្រើសរើស​​រូប​មួយ​ណា​ដែល​អ្នក​គិត​ថា​ជា​ឥរិយាបថ​គេង​ញឹកញាប់​បំផុត​សម្រាប់​អ្នក៖
១. ប្រសិន​បើ​អ្នក​គេង​ផ្អៀង​និង​អង្កុញ​ជង្គង់៖ នោះ​មាន​ន័យ​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​​មាន​ចិត្ត​ត្រជាក់ និង​មនុស្ស​ដែល​អ្នក​ដទៃ​អាច​ជឿជាក់​បាន។ បញ្ហា​តូចតាច​នឹង​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ខឹង​នោះ​ឡើយ ហើយ​អ្នក​ក៏​មាន​ខ្លាច​ពី​រឿង​អនាគត។ អ្នក​អាច​ញញឹម​បាន​សូម្បី​តែ​ពេល​កំពុង​ជួប​បញ្ហា​ពិបាក ហើយ​អ្នក​អាច​សម្រប​នឹង​ការ​ផ្លាស់​ប្ដូរ​ស្ទើរ​តែ​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​ជីវិត។

២. ប្រសិន​បើ​អ្នក​គេង​ផ្អៀងរួញ​ខ្លួន​ដូច​ក្នុង​រូប៖ គឺ​មាន​ន័យ​ថា​អ្នកត្រូវ​ការ​ការ​ការពារ​ ការ​យល់​ចិត្ត និង​ការ​អាណិត​ពី​អ្នក​ដទៃ​ជា​រឿយៗ និង​ជា​មនុស្ស​ព្យាយាម​គេច​ចេញ​ពី​បញ្ហា។ អ្នក​អាច​មាន​ទេពកោសល្យ​ និង​សក្ដា​នុពល​ច្រើន​ក្នុង​ការ​គូរ​គំនូរ រៀនរាំ ឬ​ការ​សរសេរ។

៣. ប្រសិន​បើ​អ្នកឧស្សាហ៍​​គេង​ផ្កាប់៖ គឺ​មាន​ន័យ​ថា​អ្នក​មាន​ចរិត​​ជា​អ្នក​ដឹកនាំ។ អ្នក​​ពូកែ​ជំរុញ​និង​មាន​គំនិត​ផ្ដួច​ផ្ដើម និង​តែង​ធ្វើ​ឲ្យ​ជីវិត​ការងារ​ក៏​ដូចជា​ជីវិត​ឯកជន​មាន​របៀបរៀបរយ។ ភាគ​ច្រើន​អ្នក​បាន​រៀប​ចំ​គម្រោង​​ទុក​ជាមុន​សម្រាប់​ការងារ​គ្រប់យ៉ាង និង​ធ្វើ​ការងារ​ប្រកបដោយ​ការ​ព្យាយាម​និង​ទំនួល​ខុស​ត្រូវ។

៤. ប្រសិនអ្នក​គេង​ផ្ងារ៖ អ្នក​ទំនង​ជា​មនុស្សវិជ្ជមាន​ ដែល​ស្រឡាញ់​ជីវិត​ និង​ជា​មនុស្ស​ដែល​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​។ អ្នក​មាន​ភាព​រឹងរូស​ ប៉ុន្តែ​មានហេតុផល និង​ចូល​ចិត្ត​ការ​និយាយ​ពាក្យពិត។ អ្នក​ដែល​គេង​ក្នុង​ឥរិយាបថ​បែប​នេះ ភាគ​ច្រើន​មាន​ភាព​រឹងមាំ​ច្រើន​បំផុត។

៥. ប្រសិន​បើ​អ្នក​គេង​ផ្ងារ​ដាក់​ដៃ​និង​ជើង​ត្រង់​ភ្លឹងចុះ​ក្រោម​​​បែប​នេះ៖  អ្នក​ទំនង​ជា​មនុស្ស​ដែល​ពូកែ​សម្រប​ខ្លួន​នឹង​ស្ថានភាព ដឹង​ពី​គោលដៅ​ក្នុង​ជីវិត និងមាន​ការ​​ព្យាយាម​ក្នុង​ការ​ស្វែងរក​វា។ អ្នក​អាច​ជា​មនុស្ស​ដែល​មាន​វិន័យ​តឹងរ៉ឹង​ជាមួយ​ខ្លួន​ឯង។

៦. ប្រសិន​បើ​អ្នក​គេង​ផ្កាប់​និង​យារ​ជើង​ចេញ​មួយ​ចំហៀង​បែប​នេះ៖ មាន​ន័យ​ថា​អ្នក​មានអត្តចរិត​ដែល​អ្នក​ដទៃ​​ពិបាក​នឹង​ស្មានដឹង។ ជាញឹកញាប់ អ្នក​អាច​នឹងមាន​ការ​ពិបាកនៅ​ពេល​​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​រឿង​អ្វី​មួយ។ ក្នុង​ជីវិត​ការងារ​និង​ទូទៅ អ្នក​ចង់​បាន​ភាព​នឹងនរ ភាព​ស្ងប់ស្ងាត់ និង​​ភាព​ហ្មត់ចត់។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​ទម្លាប់​គេង​ក្នុង​ឥរិយាបថ​ច្រើន​លើស​ពី​មួយ នោះ​គឺ​សញ្ញា​ដែល​​បង្ហាញ​ថា​អ្នក​មាន​អត្តចរិត​ច្រើន​ខុស​ៗ​គ្នា ដែល​សូម្បីតែ​អ្នក​ខ្លួន​ឯង​ក៏​មិន​អាច​យល់​អស់​ដូច​គ្នា ៕







ប្រភព៖ Brightside
ប្រភព៖kanha.sabay