ម្ចាស់វិដេអូថា ខ្លួនពិតជាមានគម្រោងធ្វើឲ្យល្បី ហើយបានផល លើសការរំពឹងទុកទៀតផង
បុរសម្នាក់មានសំឡេងរដើន បានចេញមុខសារភាពថា ខ្លួនពិតជាមានគម្រោងធ្វើវិដេអូ បំបោកកូនដែលមានក្រដាស់លុយដុល្លាជាច្រើនសន្លឹក ហើយរងការរិះគន់កន្លងមកនោះពិតមែន ព្រោះលោកយល់ថាការធ្វើវិដេអូត្រឹមត្រូវគឺមិនល្បីនោះទេ ទើបលោករិះរកវិធីយកលុយញាត់ចូលកូនជ្រូកដែលមើលទៅមានភាពភ្លាវ ឬឆ្គួតៗទើបមានអ្នកមើលច្រើន។
ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ "I Love Travel កន្លែងដែលខ្ញុំប្រាថ្នា" បានរៀបរាប់ពីគោលបំណងរបស់ខ្លួន ដែលប្រឌិតវិដេអូ បោកកូនជ្រូកនេះឡើង ដើម្បីចង់ដឹងថា តើមានអ្នកទស្សនាវិដេអូ ដែលមានលក្ខណៈភ្លាវ ឆ្គងបែបនេះប៉ុន្មាននាក់ ព្រោះលោកគិតថា វិដេអូដែលធ្វើឲ្យគេចាប់អារម្មណ៍ គឺភាគច្រើនជាប្រភេទវីដេអូ ប្លែកៗ ភ្លាវ ទើបបណ្តាលឲ្យលោកមានចិត្តសាកល្បង។ ហើយលោកបានអះអាងថា វិដេអូនេះ ពិតជាទទួលបានផលលើសការរំពឹងទុកពិតមែន ព្រោះមានអ្នកទស្សនារហូតដល់ទៅជា១៩លាននាក់ឯណោះ។
បន្ទាប់ពីមានការចុះផ្សាយ និងរិះគន់ជេរព្រោងព្រៀត បុរសរូបនេះ បានឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុCoolFmថា លោកមិនបានបោកខុសបច្ចេកទេសនោះទេ គឺលោកមានចេតនាធ្វើឲ្យភ្លាវចឹងតែម្តង ពីព្រោះវិដេអូនមុនៗលោកបានអំពាវនាវឲ្យមានអ្នកLike និងShare ឲ្យបានចំនួនដែលលោកកំណត់នោះលោកនឹងយកថវិការដែលមានចំនួន១ពាន់ដុល្លារ បរិចាគដល់មន្ទីពេទ្យគន្ធបុប្ឋា ប៉ុន្តែវិដេអូនោះ មិនមានអ្នកយកចិត្តទុកដាក់នោះទេ។ ដូច្នេះហើយទើបលោកសម្រេចសាកល្បងជ្រើសរើសយកវិធីនេះ៕
ប្រភព៖ cool107
