ជិះ​កង់​ទៅ​រៀន​អ៊ុតសក់ ត្រូវ​ចោរឆក់​កាបូប និង​ជះ​ទឹក​អាស៊ីដ របួស​ពេញ​ផ្ទៃមុខ


ភ្នំពេញ៖ នារី​​ជា​ក​ម្មកររោង​ចក្រ​ម្នា​ក់ ត្រូវ​បាន​​ជន​ស​ង្ស័យធ្វើ​ស​កម្ម​ភាពឆក់​​កាបូប​​លុយ រួច​បា​ន​​ជះទឹក​អា​ស៊ីដបន្ថែម​ទៀត បណ្តា​ល​​ឲ្យ​រ​ង​របួសពេ​ញ​​ផ្ទៃមុខខណៈ​កំ​ពុង​ជិះ​​កង់ទៅ​រៀ​នអ៊ុត​សក់ កាលពី​​វេលា​​ម៉ោង ២០​​និង​​១០នាទី​យប់ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​ត្បុ​ង វិហារ​ចាម ម្តុំ​លក់​ទឹកត្នោតជូរ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ន ចាន់ទី អាយុ ២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ។ ចំពោះ សំភារៈ​បាត់បង់ លុយ​ដុល្លារ ជាង ៤០០​ដុល្លារ ខ្សែក ទិញ​ជាង ៦០០​ដុល្លារ និង​មាន​សង្សារ ឈ្មោះ ផន ភឿ​ក អាយុ ២៧​ឆ្នាំ មុខរបរ​ធ្វើការ នៅ​កន្លែង​ហ្គេម ស្នាក់នៅ បន្ទប់​ជួល ម្តុំ​ផ្សារ​ដេប៉ូ ហើយ​ករណីនេះ សមត្ថកិច្ច បាន​សន្និដ្ឋានថា អាចជា​រឿង​គំនុំ​។​
សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ចេញពី​ធ្វើការ ដូច​សព្វដង រួច​បាន​ជិះ​កង់ ដើម្បី​ទៅ​រៀន​អ៊ុតសក់ ខណៈ​មកដល់ ម្តុំ​ទឹកត្នោតជូរ វិហារ​ចាម ក៏មាន ជនសង្ស័យ​ម្នាក់ រត់​មក​ឆក់ កាបូបស្ពាយ របស់​ជនរងគ្រោះ រួច​បាន​ជះ ទឹក​អាស៊ីត ទៅលើ​មុខ ជនរងគ្រោះ បណ្តាល​ឲ្យ រងរបួស​តែម្តង ភ្លាមៗ​ក៏មាន ប្រជាពលរដ្ឋ​មកជួយ ហើយ​ជនរងគ្រោះ បាន​ទូរស័ព្ទ ហៅ​សង្សារ ពី​កន្លែងធ្វើការ នៅ​ភូមិ​ប៉ប្រក់ ខាងត្បូង សង្កាត់​កា​កាប មកជួយ​និង​នាំ ទៅកាន់​មន្ទីរពេទ្យ​៕



ប្រភព៖