ចេះតែមានម៉ង!ល្បិចថ្មីរបស់លោកចោរ ក្លែងធ្វើជាអ្នករស់នៅក្នុងបុរីដើម្បីលួច


 ភ្នំពេញ៖ ថ្មីនេះយោងទៅតាមហ្វេកប៊ុកឈ្មោះ Chhour Makara បានបង្ហោះរូបភាព និងសារ
ក្នុងគោលបំណងក្រើនរំលឹកដល់បងប្អូនដែររស់នៅក្នុងបុរី អោយមានការ​ប្រុងប្រយត្ន័ចំពោះ​ជនដែលបន្លំចូលក្នុងបុរីដើម្បីរបស់របរក្នុងផ្ទះ។តោះអានសាររបស់គ្នាទំាងអស់គ្នា៖
ធ្លាប់តែលឺគេថា​ ឡូវបានជួបខ្លួនអែងហើយ​ សុំអ្នកទាំងអស់គ្នាមេត្តាប្រុងប្រយត្ន័​ ទោះនៅក្នុងបូរីមានអ្នកយាមកាមក៍ដោយក៍ទុកចិត្តមិនបានដែរ​ ឡូវមានពួកចោវាចាប់ផ្ដើមបន្លំធ្វើជាមករកមនុស្សឈ្មោះនេះឈ្មោះនុះស្រដៀងនឹងឈ្មោះអ្នកនៅក្នុងផ្ទះយើងណាមួយ​ ហើយវាធ្វើនិយាយបណ្ដើរដើរចូលក្នុងផ្ទះយើងបណ្ដើរ​របៀបដូចអ្នកដែលវារកនឹងប្រញាប់អោយវាមកជួបចឹង​
ហើយវាធ្វើដើររកម្នាក់នឹងពេញផ្ទះហើយឡើងទៅលើទៀត​ ហើយអ្នកធ្វើការផ្ទះខ្ញុំនឹងគាត់មហាសែនឆ្លាតទៀត​ បណ្ដោយអោយវាចូលមកក្នុងផ្ទះហើយ​ អោយវាឡើងមកលើទៀត​ ហើយបំរុងនឹងអត់មកតាមវាទៀតកុំតែប៉ាខ្ញុំ(ប៉ាចាស់ធ្វើអ្វីមិនកើត)គាត់អោយមកតាមកុំអីវាដើរឆែកគ្រប់បន្ទប់ជាមិនខានទេ​ ដល់ពេលកូនចៅខ្ញុំដើរតាមវាធ្វើសួរថាណាអាលានៅបន្ទប់ណា​ នាងនុះគាត់នាំមកគួសទ្វាខ្ញុំ​ បើកទ្វាមកចង់ភ័យទៀតអាណាមករកដល់បន្ទប់អីនឹង​ អត់ដែលស្គាល់សោះ​ ហើយវាធ្វើសួររកណាអាលានៅក្នុងនឹងអត់​ ខ្ញុំថាអាលាណាគ្មានទេ​ វាថាចឹងច្រលំផ្ទះហើយ​ យុី​ អានេះច្រលំផ្ទះវាមករុងរកពេញផ្ទះគេចឹង​ វាអត់អង្គុយរង់ចាំនៅតុរង់ចាំខាងក្រោមទេ ចាំគេមកហៅអោយអីទេ​ វាចូលដល់ក្នុងផ្ទះហើយវាឡើងដល់លើបន្ទប់ខ្ញុំទៀត​ អ្នកផ្ទះខ្ញុំទៀតសោតគាត់ឆ្លាតហួសនិយាយ​ គាត់នៅយូគួរសមដែលហើយល្មមដឹងថាក្នុងផ្ទះនឹងមិនដែលអោយអ្នកណាចូលដល់ក្នុងផ្ទះភ្លាមៗចឹងហើយដើរចូលក្នុងផ្ទះហើយឡើងមកលើចឹងអីនុះទេ​ មិនថាអ្នកស្គាល់​ មិត្តភ័ក្ដិ​ បងប្អូនមកលេងគឺនៅអង្គុយលេង​ រឺរង់ចាំនៅតុទទួលភ្ញៀវខាងក្រៅជានិច្ច​ ចុះហេតុអីថ្ងៃនេះវាអោយគេចូលមកក្នុងផ្ទះហើយ​ ហើយថែមទាំងមកដល់លើបន្ទប់ខ្ញុំគួសទ្វាខ្ញុំទៀត​ ចប់ត្រឹមអ្នកផ្ទះខ្ញុំឆ្លាតចឹងទៀតចប់តាមនឹង​ គឺវាចូលមកដឹងពីស្ថានភាពក្នុងផ្ទះទាំងអស់​ ឡូវវាធ្វើអីអត់បាន​ តិចទៀតវាមកម្ដងទៀតគឺមិនមែនមកម្នាក់អែងទេ​ ពិតជាមកមានគ្នាហើយ​ ជិតចូលឆ្នាំខ្មែរហើយវាពិតជាដឹងថាគ្មានសូវអ្នកណានៅផ្ទះទេ​ ម្នាក់ៗទៅដើរលេងអស់ជាមិនខាន​ ដូចនេះសុំបងប្អូនមេត្តាប្រុង​ប្រយ័ត្ន​អោយបានខ្ពស់​ កុំអោយដូចអ្នកផ្ទះខ្ញុំ​ វាសំណាងសំរាប់ថ្ងៃនេះតែថ្ងៃណាទៀតវាមិនដឹងយ៉ាងណាទេ​😔​ ជាពិសេសអ្នកនៅជាមួយយើងត្រូវប្រាប់គាត់អោយបានច្បាស់កុំអោយដូចខ្ញុំ​(😭​តែតាមពិតប្រាប់គាត់ច្រើនដងហើយតែគាត់ឆ្លាតពេកនៅតែមានរឿងនឹងកើតឡើងអោយទាល់តែបាន​ ឆ្លាតហួសកូនចៅខ្ញុំ😔)
កើតហេតុក្នុងបូរីប៉េងហួតស្ដាតឡាយ​ ម៉ោង7:56នាទីព្រឹក​ ដល់ម៉ោង8ព្រឹកគត់​ 4នាទីភ័យសរភ្នែក​ នេះជាការថ្វេះប្រហេះរបស់កូនចៅយើងនឹងសន្ដិសុខមិនច្បាស់លាស់







ប្រភព៖Chhour Makara