សូ ដានីតា ក្រើនរំឭក​ដល់​មហាជន​​ ​ឲ្យគោរ​ព​ច្បាប់​​ចរាចរណ៍ បន្ទាប់ពី​ជួបសោក​នាដកម្ម​​​ដ៏រន្ធត់ បុករះ​​ស្លាប់​​មនុស្ស​៣នាក់




(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្មីៗនេះ ខណៈដែលបុរសម្នា ក់បានបើករថយន្តបញ្ច្រាសផ្លូវ ទាំងកំរោល បណ្តាលឲ្យបុករះស្លាប់មនុស្ស៣នាក់ និងរងរបួសប្រមាណ១០នាក់ ស្ថិតនៅម្តុំក្បែរច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមនរាជធានីភ្នំពេញមកនោះ តារាសម្តែងកញ្ញា សូ ដានីតា បានចេញមុខបំផុសស្មារតី ឲ្យមហាជនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីកុំឲ្យមានទុក្ខសោកបែបនេះ ដល់ខ្លួន និងអ្នកដទៃ។
តារាស្រីកញ្ញា សូ ដានីតា បានសរសេរបែបនេះថា «នាងខ្ញុំសូ ដានីតា សូមឲ្យបងប្អូនសូមមេត្តា ឈប់ជិះបញ្ច្រាសផ្លូវទៀតទៅ ទោះបីជាមានការកកស្ទះ ឬប្រញាប់យ៉ាងណាក៏ដោយ ព្រោះបើយើងទ្រាំចាំ ការរង់ចាំរបស់យើង និងឲ្យយើងមានក្តីសុខ តែដោយចិត្តអន្ទះសារ យើងទ្រាំនូវកកស្ទះ ឬចាំភ្លើងសញ្ញាចរាចរណ៍មិនបាន វាអាចឲ្យយើងមានគ្រោះថ្នាក់ ដល់ជីវិតឬមានបញ្ហាគ្រោះថ្នាក់ ដល់អ្នកដទៃទៀត!»។
កញ្ញា សូ ដានីតា បានបន្ថែមថា «ខ្ញុំបានឃើញ បានដឹងបានមើល ខ្ញុំសែនសោកកសង្វេគ រាល់ពេលមានគ្រោះថ្នាក់ចររាចរម្តងៗ ហេតុដូច្នេះ ហើយសូមមេត្តាបងប្អូនបន្ថយល្បឿន គ្រប់យានយន្តទាំងអស់ត្រូវ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នាងខ្ញុំ សូ ដានីតា ស្រឡាញ់អ្នកទាំងអស់គ្នា យើងជាជាតិសាសន៍តែមួយ ត្រូវចេះស្រឡាញ់គ្នា លើកលែងឲ្យគ្នា ដើម្បីសេចក្តីសុខរៀងៗខ្លួន!»





ប្រភព ៖ khmertalking