ពលរដ្ឋជំពាក់បំណុលធនាគារ វ័ណ្ឌក ព្រោះតែតំលៃទីផ្សាទំនិញគ្រប់ប្រភេទស្រេចតែបបេមាត់ឈ្មួញ


អស់ពីរឿងគ្មានទីផ្សាស្រូេវ ពោត សណ្តែក ល្ពៅ ដំណាំស្ពៃខាត់ណារាប់ពាន់គីឡូត្រូវក្រុមឈ្មួញបន្ថោកតម្លៃតាមតែមាត់របស់ពួកគេ រីឯអាជ្ញាធរជំនាញក៍គ្មានគិតគូរអំពីទីផ្សារ នូវកសិផលក្នុងស្រុកបន្តិច​ណាសោះ ស្ពៃខាត់ណាឬដំណាំគ្រប់ប្រភេទដែលជាផលិត​ផលក្នុងស្រុកចុះថោក ពលរដ្ឋខ្មែរអស់សង្ឃឹមនិងគ្មានជំនឿរចិត្តដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងនោះឡើយ ពីមួយថ្ងៃទៅមួយថ្ងៃ មិនដែលបានឃើញមន្ត្រីជំនាញទាំងនោះចុះធ្វើការណែនាំពលរដ្ឋអំពីការងារកសិកម្ម និងរក​ទីផ្សាសម្រាប់កសិផលរបស់ប្រជាកសិករនោះឡើយ ម្នាក់ៗអង្គុយ នឹងដេកក្នុងម៉ាស៊ីនត្រជាក់ មានឈ្នួលដាំបាយ ស្លឲ្យហូប អត់ខ្វល់បើបានចេញមកក្រៅត្រូវក្តៅមានអ្នកកាន់ឆ័ត្រគ្រប មិនខ្វល់ពីសុខទុក្ខប្រជាកសិករ បណ្តែតបណ្តោយឲ្យឈ្មួញកាន់កាប់ទីផ្សាក្នុងស្រុក ចង់តំឡើង ទំលាក់ ស្រេចតែចិត្ត ព្រោះថាមានមន្ត្រីទាំងនោះនៅពីក្រោយ។
អ្នកស្រីម្នាក់ឈ្មោះ ឆន សារិន អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកដាំដំណាំវិលជុំជាច្រើនប្រភេទរស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមគ្រួសារបស់គាត់ និងអ្នកក្នុងភូមិទាំងមូល បច្ចុប្បន្នមានដីចំការប្រមាណជាង២រ៉ៃ ពីមួយថ្ងៃទៅមួយថ្ងៃមានមុខរបរជាអ្នកធ្វើដំណាំដូចជាស្ពៃគ្រប់ប្រភេទនិងជីមួយចំនួនផងដែរ ។
អ្នកស្រី សារិន បានបន្តថា ចំពោះស្ពៃខាត់ណា គាត់ដែលគាត់កាត់នេះត្រូវបានមូយគេបានកុម្មង់ឲ្យកាត់ទៅតាមតម្រូវការរបស់ឈ្មួញត្រឹម១រយកីឡូក្រាម ឬជាង១រយកីឡូក្រាមតែប៉ុណ្ណោះសម្រាប់ការកាត់ម្តងៗ រីឯតម្លៃវិញមិនទៀងទាត់នោះទេ បើប៉ុន្មានថ្ងៃមុនលក់បានត្រឹមតែ​៥-៦រយរៀលតែប៉ុណ្ណោះក្នុងមួយកីឡូក្រាមទើបតែប៉ុន្មានថ្ងៃនេះលក់បាន១ពាន់រៀលក្នុងមួយកីឡូក្រាម ។
អ្នកស្រីបន្តថា បើតម្លៃតែរបៀបនេះតើប្រជាកសិករខ្មែរអាចរស់បានឬទេ? ណាមួយក្នុងការធ្វើចំការស្ពៃគ្រប់ប្រភេទរួមទាំងជីផងនោះនេះពួកគាត់ត្រូវជំពាក់បំណុលធនាគារទៀត អ្នកស្រីសុំអំពាវនាវដល់មន្ទីរជំនាញ សូមមេត្តាជួយរកទីផ្សាដល់កសិផលខ្មែរផង បើពុំនោះទេ ប្រជាពលរដ្ឋខ្មែរប្រាដកត្រូវចំណាកស្រុកជាក់ពុំខាននោះឡើយ ៕


 ប្រភព៖ knews