អាគារថ្មី ឬ សំណង់ថ្មី វាពិតជាស្រស់ស្អាតនិងមានភាពទាក់ទាញគួរឲ្យចង់រស់នៅខ្លាំងណាស់ ប៉ុន្តែយើងមិន ដឹងទេថា តាមបែបអបិយជំនឿ មានអ្វីខ្លះនៅក្នុងផ្ទះនោះ ដូច្នេះបើរៀបចូលនៅផ្ទះថ្មីទាំងនោះ ចិនសែបាន បង្ហើប ៣ចំណុចនេះ ដើម្បី សុខសប្បាយនិង ជៀសផុតគ្រោះភ័យ ទាំងឡាយ ។
ដូច្នេះដើម្បីកុំ ឲ្យជួបរឿងដែលអាប់់រាសីនេះ គេហទំព័រព័ត៌មាន ខេឃ្យូប សូមដកស្រង់នូវបណ្តាំគ្រូចិនសែ បីចំណុចដែលទាំងទងនឹងរឿងការចូលស្នាក់នៅនេះ៖
ទីមួយ នៅពេលដែលអ្នកចង់រើផ្ទះ អ្នកគួរនាំយកទារកឬកូនក្មេង ឬក៏សត្វឆ្កែមួយក្បាលទៅជួយមួយផង នៅដើម្បីដឹងថាផ្ទះថ្មីនោះ កូនក្មេងអាចវារលេងដោយខ្លួនឯងនៅលើឥដ្ឋ ឬសត្វឆ្កែរបស់អ្នកអាចដើរទៅដើរ មកក្នុងផ្ទះដោយសេរីឬអត់? បើបាននោះបញ្ជាក់ថា ទីកន្លែងនោះគួរឱ្យរស់នៅ។ ប៉ុន្តែប្រសិនជាកូនក្មេង យំមិនឈប់ ឬសត្វឆ្កែក៏ព្រុសមិនឈប់នោះបានន័យថា កន្លែងនោះ មិនល្អនឹងរស់នៅបានទេ ព្រោះថាបើ ជម្នះចង់រស់នៅគឺធ្វើអ្វីមិនសមបំណងទេ។
ទីពីរ នៅរាល់ពេលអ្នកចេញពីផ្ទះ ៣ថ្ងៃ ហើយពុំមាននរណាម្នាក់នៅផ្ទះនោះ ពេលអ្នកត្រឡប់មកវិញ សូម កុំប្រញាប់ចាក់សោទ្វារចូលផ្ទះភ្លាម គឺមុខដំបូងអ្នកត្រូវគោះទ្វារបីដងសិន និងរង់ចាំបន្តិច រូចសឹមគោះទ្វារ បីដងទៀត ហើយចាំបើកទ្វាចូល។ ក្រោយពេលបើកទ្វារផ្ទះហើយមិនថាថ្ងៃឬយប់ទេ អ្នកគួរបើកភ្លើងទាំង អស់នៅក្នុងផ្ទះចោល ហើយរង់ចាំប្រហែលជា ពីរ បីនាទីក្រោយទើបបិទវិញចុះ។
ទីបី ពេលធ្វើដំណើរ ទៅកន្លែងឆ្ងាយដែលត្រូវការសម្រាន្តនៅសណ្ឋាគារឬ ផ្ទះសំណាក់ សូមកុំរកកន្លែងដែល មានតម្លៃថោកពេក តែបើជ្រុលជាចូលហើយមិនដឹងធ្វើម៉េចនោះ ពេលដំបូងអ្នកត្រូវជក់បារីមួយដើមនៅក្នុង បន្ទប់ សិន ហើយបើអ្នកពុំចេះជក់បារី គួរប្តូរកេះដែកកេះឱ្យឆេះមួយភ្លែត ហើយបើកទ្វារចោលរយៈពេល មួយនាទី៕
ប្រភព៖ http://nowkh.com/article/130



