មនុស្សស្រីដែលមានវ័យ ១៨ ដល់ ៤៤ឆ្នាំ កុំមើលរំលងអត្ថបទមួយនេះ


ច្បាប់ធម្មជាតិបានធ្វើឲ្យមនុស្សស្រីមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត
នៅពេលឈានដល់វ័យគ្រប់ការ។ នេះជារឿងធម្មតាទេសម្រាប់មនុស្សស្រីគ្រប់រូប
ក៏ប៉ុន្តែអ្វីដែលអ្នកគួរតែបារម្ភនោះ គឺជំងឺ Poly cystic ovary syndrome ឬហៅកាត់ថា (PCOS)
។ ព្រោះ មាន ២០ភាគរយនៃស្ត្រីសរុបដែលកើតជំងឺនេះ ចេះតែមានអាការធ្ងន់ធ្ងរទៅៗ
ហើយមិនងាយនឹងព្យាបាលឡើយ។


*តើអ្វីទៅជា PCOS?*
PCOS ជាដុំពកម្យ៉ាងដែលកើតមាននៅក្នុងក្រពេញអូវែ ហើយបង្កឡើងដោយសារតែកម្រិតអ័រម៉ូន androgenឬអ័រម៉ូនបុរស កើនឡើងច្រើននៅក្នុងខ្លួនមនុស្សស្រី។

ជំងឺ PCOS នេះអាចកើតមានចំពោះមនុស្សស្រីដែលមានវ័យចន្លោះពី ១៨ ទៅ ៤៤ឆ្នាំ
ហើយវាងាយនឹងបង្កឲ្យមានហានិភ័យដល់សុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង សម្ពាធឈាមខ្ពស់គេងមិនលក់ និងជំងឺមហារីកមួយចំនួន។


*តើរោគសញ្ញានៃជំងឺ PCOS មានអ្វីខ្លះទៅ?*

  * លំបាកក្នុងការមានកូន
  * មករដូវមិនទៀងទាត់
  * កើតមុន ស្បែកឡើងជាតិប្រេងច្រើន អង្គែលើស្បែកក្បាល
  * ឡើងទម្ងន់
  * ដុះរោមច្រើនខុសធម្មតានៅលើរាងកាយ
  * ថប់អារម្មណ៍ ឬកើតជំងឺធ្លាក់ទឹកចិត្ត។


*តើមានវិធីអ្វីដែលអាចការពារជំងឺនេះបានទៅ?*

  * ផ្លាស់ប្តូររបបអាហារ
  * ព្យាយាមទទួលទានអាហារដែលសម្បូរជាតិម៉ាញ៉េស្យូម
  * ធ្វើលំហាត់ប្រាណរាល់ថ្ងៃ
  * ទៅពិភាក្សារកដំណោះស្រាយជាមួយនឹងគ្រូពេទ្យ៕
ប្រភព៖ postnews