រយៈពេលជាងមួយអាទិត្យកន្លងមកនេះ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តតាកែវ បានបង្ក្រាបការនាំសត្វជ្រូកចូលពីប្រទេសវៀតណាម ដោយខុសច្បាប់ បានជាបន្តបន្ទាប់ ក្រោមបទបញ្ជាពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសសារដាស់តឿនពីលោកអភិបាលខេត្តតាកែវ ផ្ទាល់តែម្តង។
ដោយមានការណែនាំពីសំណាក់ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីករណីផ្ទុះឆ្លងជំងឺជ្រូកនៅប្រទេសវៀតណាម ដែលធ្លាប់មានកន្លងមកថ្មីៗនេះ, មន្ត្រីនៃការិយាល័យផលិត កម្ម និងបសុពេទ្យខេត្តតាកែវ បានបើកយុទ្ធនាការបង្ក្រាបការនាំសត្វជ្រូកចូលពីប្រទេសវៀតណាម យកមកកាប់សាច់លក់នៅលើទីផ្សារស្រុកខ្មែរដោយខុសច្បាប់ រហូតចាប់បានសត្វជ្រូកដែលឈ្មួញលួចនាំចូលជាបន្តបន្ទាប់។
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តតាកែវ បានឲ្យដឹងព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នេះថា រយៈពេលជាងមួយអាទិត្យ គិតមកត្រឹមថ្ងៃនេះ លោកបានដឹកនាំមន្ត្រីជំនាញលោក ធ្វើការបង្ក្រាបបានសត្វជ្រូកដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម ចំនួនបីលើក ដែលមានសត្វជ្រូកសរុប៣៦ក្បាល។
លោកប្រធានការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តតាកែវ បានបញ្ជាក់ថា សត្វជ្រូកដែលលោកបង្ក្រាបបានពីឈ្មួញលួចនាំចូលដោយខុសច្បាប់កន្លងមកនេះ លោកបានបូមឈាមយកទៅ ពិសោធន៍រួចហើយ ជាលទ្ធផល គឺមិនមានផ្ទុកមេរោគ ដែលបានផ្ទុះឡើងនៅប្រទេសវៀតណាម នោះទេ។
បច្ចុប្បន្នសត្វជ្រូកដែលមន្ត្រីជំនាញបង្ក្រាបបាននោះ កំពុងរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តតាកែវ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

ប្រភព៖knews