សម្រស់មិនឈ្នះចិត្តស្មោះ! ជីវិតនារីមុខអាក្រក់គ្មានច្រមុះ ជួបបុរសចិត្តធម៌យកធ្វើជាប្រពន្ធ ទោះត្រូវគេមើលងាយ
ជីវិតស្នេហារវាងអ្នកទាំងពីរ កំពុងតែឆក់យកបេះដូងប្រជាជនចិន និងត្រូវបានមហាជន ចែកចាយ រឿងអ្នកទាំងពីរពេញបណ្តាញសង្គមនាៗនៅលើពិភពលោក។ បុរសជាប្តីឈ្មោះថា Lin Zhouqaing អាយុ២៣ឆ្នាំ និងប្រពន្ធរបស់គាត់ នាង Xu Qinqin អាយុ ២១ ឆ្នាំ ដែរបានរង គ្រោះដោយ សារសត្វ កណ្តុល ខាំដាច់ច្រមុះ ទាំងពីនៅក្មេងមកម្ល៉េះ ដែរជាហេតុធ្វើអោយនាង ។ នាងត្រូវបានទទួលរងការសើចចំអក មើលងាយ ពីសំណាក់ បងប្អូន, មិត្តភក្តិ, និងអ្នកជិះខាង របស់ នាង គ្រប់ពេលវេលា រហូតថ្ងៃមួយនាងបានជួបបុរសចិត្តល្អម្នាក់ ដែរបានមើលឃើញ និង ស្រលាញ់ សន្ថានចិត្តល្អ និងចិត្តស្មោះសរបស់នាង។
ពួកគេទាំងពីររស់នៅក្នុងខេត្ត ស៊ីឈួន នៃប្រទេសចិន បានរៀបការជាមួយគ្នាក្នុងខែកុម្ភះ ហើយរឿងនេះបានក្លាយទៅជាប្រធានបទក្តៅគគុករបស់អ្នក ស្រុករស់នៅទីនោះ។ មនុស្សមួយចំនួនសម្តែងការភ័យខ្លាចចំពោះមុខមាត់អាក្រក់របស់នាង Xu Qinqin ហើយក៏មានមនុស្សមួយចំនួនទៀតបាន សរសើរអំពីសេចក្តីស្នេហាពិតរវាងនាង និងប្តីរបស់នាង។ យោងតាមសារព័ត៌មានបានឲ្យដឹងថា នាងត្រូវបានសត្វកណ្តុលខាំដាច់ច្រមុះ ពេលនាងកើតបាន ២៩ ថ្ងៃ ដោយសារតែម្តាយរបស់នាងទុកនាងចោលនៅក្នុងកន្រ្តកនៃបន្ទប់គេងពេលចេញ ទៅធ្វើស្រែ។ ពេលដែរម្តាយរបស់នាងដឹងថាកូនដាច់ច្រមុះបែបនេះ គាត់រត់មកផ្ទះយ៉ាងប្រញាប់ ហើយឃើញមុខកូនរបស់គាត់សុទ្ធឈាម។
នាង Xu Qinqin រៀនបានត្រឹមថា្នក់ទី ៦ ប៉ុន្នោះដោយសារតែមិនអាចទ្រាំទទួលការមើលងាយ ពីមិត្តភក្តិ និងមិត្តរួមថ្នាក់។ ពេលអាយុបាន ១៧ ឆ្នាំ នាងបានព្យាយាមចេញទៅរកការងារធ្វើនៅ តំបន់នាងរស់នៅ តែមិនមានអ្នកណាទទួលទេ នាងក៏សំរេចចិត្តចាកចេញទៅរកការងារធ្វើនៅ ក្វាងចូវ ធ្វើបានតែមួយឆ្នាំ នាងក៏បានឈប់វិញដោយសារតែរឿងដដែរៗគឺការមើលងាយ។ នាងធ្លាប់រៀបការជាមួយបុរសម្នាក់ ណែនាំដោយបងប្អូនរបស់នាង តែបានតែ២ឆ្នាំ ជីវិត ស្នេហា របស់នាងត្រូវប្រេះឆា ដោយសារតែពេលមានបញ្ហាគ្រប់ពេលដែរឈ្លោះគ្នា គ្រួសារ និងប្តីរបស់នាង តែងតែថាធុញនឹងនាង និងចង់អោយនាងឆាកចេញពីពួកគេ។ តាំងពីជីវិតរបស់នាងជួបរឿងបែបនេះ នាងចាប់ផ្តើមនៅឆ្ងាយពីសង្គម និងឃុំខ្លួនឯងនៅក្នុងបន្ទប់ និងមិនដែរចេញទៅណាទេ។
អ៊ីនធឺនេត បានក្លាយទៅជាមិត្តភក្តិដ៏ជិតស្និតរបស់នាង នឹងជួយនាងអាចទាក់ទង ទៅពិភពខាង ក្រៅ ស្វែងរកកម្លាំងចិត្ត និងសេចក្តីស្រលាញ់។ ដោយសារតែអ៊ីធឺនេត និងបណ្តាញសង្គម QQ(ដូចនឹង ហេ្វសបុក) ធ្វើអោយនាងបានស្គាល់បុរសម្នាក់ដែរជាប្តីរបស់នាងសព្វថ្ងៃ ឈ្មោះ Lin Zhouqain ពួកគេបានក្លាយទៅដៃគូលែងឆាតជាមួយគ្នាយ៉ាងជិតស្និត។ នាងមិនលាក់លៀម ហើយបានប្រាប់ត្រង់ថានាងគ្មានច្រមុះទេ ជាការឆ្លើយតប លោក Lin មិនបានស្អប់នាងទេ តែអាណិត និងស្រលាញ់សន្ថានចិត្តរបស់នាង។ គាត់បាននិយាយថា នាងបានឆ្លងកាត់ និងប្រឈមរឿងអាក្រក់ជាច្រើនណាស់ហើយ វាជាពេលដែរគាត់ត្រូវជួយសង្គ្រោះនារីម្នាក់នេះ និងស្រលាញ់នាងអោយបានច្រើន។
ប្រភព: dailymail ប្រភព៖ Fullmoon-News







