កកោះ មិនសូវមានគេស្គាល់តែវាជាឱសថយ៉ាងពិសេស ជួយព្យាបាលបូសដោះ ផ្សះដំបៅ ព្យាបាលរាគមួល ប្ញសដូងបាតឲ្យរួញបាត់ ជួយចែកគ្នាដឹងស្គាល់ផង!



កកោះ មិនសូវមានគេស្គាល់តែវាជាឱសថយ៉ាងពិសេស
ជួយព្យាបាលបូសដោះ ផ្សះដំបៅ 
ព្យាបាលរាគមួល ប្ញសដូងបាតឲ្យរួញបាត់
ជួយចែកគ្នាដឹងស្គាល់ផង!
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook/SOPHALLETH

* ផ្នែកប្រើប្រាស់ៈ សម្បក គ្រាប់ ឫស
* វិធីប្រើៈ 
- សំបក៖ រសជាតិសំបកមានរសជាតិល្វីងចត់ យកដាំទឹកផឹកព្យាបាលកបនឹងជម្ងឺ រាគ រាគមួល យកស្ងួត ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ អាំងសំបកវាបុករោយលើដំបៅដើម្បីឲ្យវាផ្សះ។
- ពកដើមៈ ដាំផឹកព្យាបាលព្រូន រោគស្បែក ដាំឆ្ពង់ដាក់ខាងក្រោមឱ្យប្ញសដូងរួញបាត់ ។
- ឬស យកដាំទឹកផឹកព្យាបាលបូសដោះ ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ 
- គ្រាប់ៈ ដុសជាមួយទឹកយកខាប់ៗបិតបូស រោគសើស្បែក ។
វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកពី ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។
ឯកសារយោង៖ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។