អ្នកជក់បារីភាគច្រើនជឿថា ការជក់បារីរបស់ខ្លួនប្រហែលជាប៉ះពាល់តែសួត និងបេះដូងទេ។ ប៉ុន្តែអ្វីដែលពួកគេមិនបានគិតដែរនោះគឺថា ការជក់បារីនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរច្រើនជាអ្វីដែលពួកគេរំពឹងទុកទៅទៀតដូចជា៖
-៣០ ទៅ៤០ភាគរយនៃអ្នកជក់បារីទំនងជាងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២ណាស់។
-ការជក់បារីអាចមានឱកាសប្រឈមនឹងការខ្វាក់ភ្នែករហូតដល់បួនដងឯណោះ។
_-ការងាប់លិង្គ ឬលិង្គមិនអាចឡើងរឹងបានគឺជាផលប៉ះពាល់មួយនៃអ្នកជក់បារីភាគច្រើន។
-សម្រាប់ស្ត្រីដែលជក់បារី ឬធ្លាប់ជក់បារី អាចប្រឈមខ្ពស់នឹងជំងឺកូនក្រៅស្បូនជាងស្ត្រីមិនជក់បារី។
-សម្រាប់កូននៅក្នុងផ្ទៃស្ត្រីជក់បារី អាចប្រឈមខ្ពស់នឹងការឆែបមាត់ និងឆែបក្រអូម
អ្នកជក់បារីមិនមែនត្រឹមតែប្រឈមខ្ពស់នឹងជំងឺមហារីកសួតទេ តែក៏ប្រឈមខ្លាំងនឹងមហារីកពោះវៀនធំផងដែរ។
-ការជក់បារីប៉ះពាល់យ៉ាងខ្លាំងចំពោះបញ្ហាផ្លូវភេទទាំងបុរស និងស្ត្រី។ បុរសអាចនឹង មានមេជីវិតឈ្មោលថយចុះ និងងាប់លិង្គ ខណៈពេលដែលស្ត្រីអាចនឹងមករដូវមិនទៀង និងឆាប់រ៉ាំងរដូវ។
-ការជក់បារីមាននិន្នាការមួយប្រឈមខ្លាំងនឹងការខូចអញ្ចាញធ្មេញ ហើយក៏ជាហេតុផលនាំឲ្យបាក់ធ្មេញលើមនុស្សពេញវ័យដែរ ៕
ប្រភព៖ everyday

