ហាមដាច់ខាតទទួលទានអាហារទាំងនេះជាដាច់ខាតនៅពេលពោះទទេ!
អាហាពេលព្រឹកគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជួយដល់ខួរក្បាល ប្រសិនបើប្រិយមិត្តទទួលទានវាមិនបានត្រឹមត្រូវ នោះវានឹងបង្កផលប៉ះពាល់ដល់សុខភាពជាមិនខាន។ ដូចនេះហើយ លោកអ្នកគួរជៀងវាងទទួលទានអាហារខាងក្រោមនេះនៅពេលពោះទទេ៖
ទឹកផ្លែឈើឬទឹកក្រូចកំប៉ុង៖ ភាគច្រើននៃទឹកផ្លែឈើឬទឹកក្រូចកំប៉ុងដែលដាក់លក់គឺលើទីផ្សារគឺផ្ទុកទៅដោយជាតិដែលមិនមែនជាជាតិស្ករធម្មជាតិ និង ជាតិពណ៌ដែលគេដាក់បន្ងែមអោយភេជ្ជៈ ឬ ទឹកផ្លែឈើ មានពណ៌ស្អាត។ ចំនែកឯ ភេជ្ជៈខ្លះវិញគឺមានផ្ទុកជាតិស្ករលើសលប់ ដែលជាតិស្ករទាំងនោះអាចផ្ដល់នូវថាមពលដល់អ្នកបានតែរយៈពេលខ្លីប៉ុណ្ណោះ ដែលជាហេតុធ្វើអោយ កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះដូចដើម ដូចនេះវាបង្កើនការឃ្លានជាតិស្ករ។ ហេតុនេះហើយ ប្រិយមិត្តគួរទទួលទានផ្លែឈើស្រស់ៗដែលមានសម្បូរវីតាមីន ជំនួសអោយៃទឹកផ្លែឈើឬទឹកក្រូច។
ប៉េងប៉ោះ៖ ប្រសិនបើប្រិយមិត្តមានបញ្ហាឡើងជាតិអាស៊ីតឬលើសជាតិអាសុីត ប្រិយមិត្តមិនគួរទទួលទានប៉េងប៉ោះឬអាហារដែលមានប៉េងបោះនៅពេលព្រឹកនោះទេ ។ ប៉ុន្តែបើសិនលោកអ្នកទទួលទានវានៅពេលថ្ងៃត្រង់ គឺមិនប៉ះពាល់អ្វីដល់អ្នកនោះទេ ថែមទាំងជួយដល់សុខភាពថែមទៀតផង។
កាហ្វេ៖ កាហ្វេឬតែ អាចជួយអោយលោកអ្នកស្វាងពីការងងុយគេង ប៉ុន្តែសាធាតុកាហ្វេអីុនដែលមាននៅក្នុងកាហ្វេ គឺមិនល្អទេសម្រាប់អាហារពេលព្រឹក ព្រោះវាធ្វើឱ្យស្រេកទឹកនិងយឺតយាវ។ ម្យ៉ាងវិញទៀត ជាតិកាហ្វេអីុន វាធ្វើអោយលោកអ្នក ធុញថប់ក្នុងអារម្មណ៍, ធ្វើអោយឡើងសម្ពាធឈាម,បង្កើនកម្រិតនៃអាស៊ីតក្រពះ, វាអាចធ្វើឱ្យដំបៅមិនងាយសះ និងបញ្ហារំលាយអាហារជាដើម។ នេះមិនមែនមានន័យថា ប្រិយមិត្តត្រូវតែឈប់ទទួលទានកាហ្វេនោះទេ ប៉ុន្តែទទួលទានកាហ្វេ បន្ទាប់អាហារពេលព្រឹក ទើបល្អសម្រាប់សុខភាព៕
ប្រភព៖ roseMag