Angelina Jolie ចេញសារសុំឲ្យបញ្ឈប់ផុស «រូបថតរបស់ខ្លួនកាត់តជាអប្សរា» ទៀតទៅ!!
អ្នកនាង Angelina Jolie ដែលមានអារម្មណ៍ហាក់ដូចជាពុំសប្បាយចិត្ត នឹងការដែលគេយករូបថតរបស់នាង ទៅកាត់តក្នុងលក្ខណៈជា «រូបនារីអប្សរា» បានសម្រេចចិត្តបង្ហោះសារខ្លីមួយនៅថ្ងៃទី២៧ មីនា ២០១៧ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាងតែម្តង ។
អ្នកនាងបានសរសេរថា៖ «សូមបញ្ឈប់ការបង្ហោះរូបភាពកាត់តរបស់នាងបែបនេះតទៅទៀតទៅ ព្រោះថាវាជារូបថតមិនពិត ដែលយកក្បាលរបស់នាងមកដាក់ពីលើខ្លួនអ្នកផ្សេងបែបនេះ វាមិនសមនោះទេ (Please stop posting this photoshopped image. It’s Angelina’s head on someone else’s body)» ។
ការចេញសារ និងរូបថតអប្សរាកាត់តបែបនេះ អ្នកនាង Jolie មិនបានបញ្ជាក់ប្រាប់ពីចេតនារបស់ខ្លួននោះទេ ប៉ុន្តែ សាររបស់កំពូលតារាសម្តែងស្រីហូលីវូតដ៏ល្បីល្បាញរូបនេះ ត្រូវបានមតិមួយចំនួនសន្និដ្ឋានថា Angelina Jolie អាចនឹងមានបំណងចង់ប្រាប់ថា អ្នកនាងមិនបានថតរូបគ្រងសម្លៀកបំពាក់អប្សរាទេ គឺអ្នកនាងចង់ឲ្យតម្លែទៅលើស្ត្រីខ្មែរ ដែលជាម្ចាស់រូបថត១សន្លឹកដ៏ស្រស់ផូផង់នេះតែម្តង ៕
ប្រភព៖ksn-news




