តើអ្នកជឿទេ លុយអាចទិញអ្វីទាំងអស់បាន? បុរសវ័យក្មេងម្នាក់រៀបការជាមួយលោកយាយអាយុជាង 50 ឆ្នាំ


ប្រទេសចិន: សេចក្ដីស្នេហាគឺកើតឡើងពីចិត្តស្រលាញ់  គេថាការស្រលាញ់គេមិនគិតពីអាយុទេ អាយុគ្រាន់តែជាតួលេខមួយប៉ុន្នោះ សំខាន់មនុស្សទាំងពីរអ្នកស្រលាញ់គ្នា។ ប៉ុន្តែអ្នកខ្លះទៀតនិយាយថា ការលើកឡើងនោះមិនត្រឹមត្រូវទេ បើអ្នកគ្មានលុយ អ្នកគ្មាននរស្រលាញ់អ្នកទេ ការដែលថា ” អាយុគ្រាន់តែជាតួលេខមួយប៉ុន្នោះ ” គឺជាពាក្យដែលដោះសារមួយប៉ុណ្នោះដើម្បីបិតបាំងខ្លួនឯង ពីព្រោះថាលុយអាចទិញបាននូវអ្វីទាំងអស់បាន រួមទាំងស្នេហាផងដែរ ដូចជាគូរស្នេហ៍មួួយគូរនេះ នៅប្រទេសចិន តើអាចទៅរួចទេ បុរសវ័យក្មេងស្រលាញ់ស្រ្តីវ័យចំណាស់ដែលមានអាយុជាង 50 ឆ្នាំនោះ។
ថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺត្រូវគេសន្មត់ថាជាថ្ងៃដែលសប្បាយរីករាយ និងមាន សុភមង្គល ជាពិសេសកូនកំលោះនិងកូនក្រមុំផ្ទាល់តែម្តង ។ ប៉ុន្តែកូនកំលោះម្នាក់នេះ វិញមិនបានរីករាយក្នុងថ្ងៃការរបស់ខ្លួនឡើយ។
ទឹកមុខមិនរីករាយរបស់កូនកំលោះ ដែល បានបង្ហាញយ៉ាងច្បាស់ថាគាត់មិនចង់រៀបការជាមួយប្រពន្ធជាយាយវ័យចំនាស់ទេ ។ ទោះជាយ៉ាងណា មានរឿងដែលគួរឱ្យសង្ស័យមួយកើតឡើង នៅពេលដែលកូន កំលោះបានឃើញប្រាក់មួយដុំធំទើប គាត់បានយល់ស្របផឹក ស្រាខ្វែងដៃគ្នា នេះសរបញ្ជាក់អោយឃើញថា គាត់រៀបការពីព្រោះតែលុយ។

 ប្រភព៖ longsne